ការបង្ខំឱ្យ​លក់​កម្ម​វីធី (តិកតុក) គឺជា​ការដើរ​យុទ្ធសាស្ត្រ​ខុស ក្នុងការ​ដោះស្រាយជាមួយ​ក្រុមហ៊ុនបច្ចេកវិទ្យាចិន

2020-08-21 11:31:53 / PHATT Mern

Photo from daily mail


កាលពីខែធ្នូ ឆ្នាំ២០១៧ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយដែលមានឈ្មោះថា Byte Dance បានទិញយកកម្មវិធី Musical.ly ដែលជាកម្មវិធីមួយ ដែល​អនុញ្ញាតឱ្យអ្នកប្រើប្រាស់វ័យក្មេងៗរបស់ខ្លួន អាច​រាំ និងធ្វើមាត់ត្រាប់តាមវីដេអូចម្រៀងបាន។ កាល​នោះ​ ទង្វើនេះហាក់មិន​មែនជា​ហេតុនាំទៅរក​ទំនាស់នយោបាយ​ភូមិសាស្រ្តឡើយ។ តែ​នៅពេលដែលក្រុមហ៊ុនByte Dance បាន​បញ្ចូលកម្មវិធី​  Musical.ly ជា​មួយ​នឹង​កម្មវីធី​ទូរសព្ទដៃ​ ដែលមាន​មុខងារ​ស្រដៀងគ្នា ក្រោម​ឈ្មោះថា តិកតុក (TikTok) មក កម្មវីធី​នោះក៏ទទួល​បាននូវ​ការ​គាំទ្រយ៉ាង​ឆាប់រហ័សពីអ្នកប្រើប្រាស់វ័យក្មេង។ បច្ចុប្បន្ននេះ តិកតុក មាន​អ្នក​ប្រើប្រាស់ប្រមាណជា​១០០លាននាក់​ ក្នុង​ទឹកដីសហរដ្ឋអាមេរិក​ ព្រមទាំង​មាន​សន្ទុះ​ប្រណាំងប្រជែង​ជា​មួយក្រុមហ៊ុនតួយ៉ាង ដូចជា ហ្វេសប៊ុក(Facebook)និងស្នែព(Snap)ទៀតផង។


ខណៈពេលដែលតិកតុក​ មានប្រជាប្រិយភាពកើនឡើងកាន់តែខ្លាំង កម្មវិធីនេះក៏កាន់តែទទួលបាននូវ​​ការពិនិត្យពិច័យកាន់តែខ្លាំង ព្រមទាំងទទួលបាន​​ការ​​រិះគន់​ជា​ហូរហែរ ​ពីសំណាក់​លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ជួនជាពេលដែលភាពតានតឹង រវាងចិន និងអាមេរិក ដែល​រាលដាលរាប់ចាប់តាំងតែពីវិស័យ​ពាណិជ្ជកម្ម រហូតដល់បច្ចេកវិទ្យា ធ្វើឱ្យរឿងនេះអាចឈានដល់ការបង្ខំ ឱ្យចិនលក់អាជីវកម្មនេះនៅអាមេរិ ទៅឱ្យក្រុមហ៊ុនក្នុងស្រុក(ក្រុមហ៊ុនអាមេរិ)។ វិធានការណ៍នេះដាក់ចេញមក គឺដើម្បីការពារទិន្នន័យរបស់ជនជាតិអាមេរិក។ យ៉ាងណាក៏ដោយ ទង្វើនេះជាឧទាហរណ៍ដ៏អាក្រក់មួយ នៃកាលានុវត្តនិយមជ្រុល (jingoistic opportunism) ដែលវាទំនងជានឹងអាចបង្អាក់​ដំណើរវិនិយោគនានារបស់ចិន ក្នុងទឹកដីសហរដ្ឋអាមេរិក និងក៏អាចក្លាយជាឈ្នាន់ទៅឆ្កឹះបញ្ជេះ កំសួល ជាតិនិយមរបស់ជនជាតិចិនឱ្យផ្ទុះឡើង។


នៅក្នុងសប្តាហ៍នេះ គណៈកម្មាធិការលើការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក (cfius) ផ្អែកលើមូលដ្ឋានច្បាប់ចំពោះការហូត TikTok​ បានចេញសេចក្តីសម្រេចថា កម្មវិធី  ​ Musical.ly បានប្រឆាំងទៅនឹងផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ក្រោយពីបានពិចារណលើការដាក់បំរាមរារាំង តិកតុក រួចមក លោក ត្រាំ ហាក់ដូចជាមានឆន្ទៈយល់ព្រមឱ្យក្រុមហ៊ុនយក្សខាង software របស់អាមេរិ គឺក្រុមហ៊ុន Microsoft ដែលកំពុងតែធ្វើការចចារទិញប្រតិបត្តិការ TikTok នៅលើទឹកដី សហរដ្ឋអាមេរិក ប្រទេសនូវែលសេឡង់ ប្រទេសអូស្ត្រាលី និងប្រទេសកាណាដា ក្នុងតម្លៃថោក ។


ក្រុមហ៊ុន Byte Dance ជាក្រុមហ៊ុនចុងក្រោយគេមួយ ក្នុងចំណោមក្រុមហ៊ុនចិននានា ដែលរួមមានក្រុមហ៊ុន ហ៊ូវ៉ៃ (Huawei) ដែលជាក្រុមហ៊ុនផ្តល់ការផ្គត់ផ្គងសម្ភារៈ ផ្នែកទូរគមនាគមន៍ ជាដើម ដែលរដ្ឋបាលលោក ត្រាំ ព្រួយបារម្ភ ហើយចាត់ទុកថាជាក្រុមគោលដៅ ដែលអាចធ្វើការស៊ើបការណ៍សំខាន់ៗនានារបស់អាមេរិក តាមប្រព័ន្ធអ៊ិនធើណិត និងផ្សព្វផ្សាយឃោសនាលក់ផលិតផលខុសច្បាប់ ។ តែ​រដ្ឋបាលរបស់លោក ត្រាំ អះអាងដោយមិនបានផ្តល់ជាភស្តុតាង ថាក្រុមហ៊ុនទាំងនោះត្រូវបានប្រើ​ ​ឬអាចនឹងឲ្យបញ្ជូននូវ​ទិន្នន័យផ្ទាល់ខ្លួន របស់ជនជាតិអាមេរិកទៅរដ្ឋាភិបាលចិន។ មែនទែនទៅក្រុមហ៊ុន Byte Dance មិនមែន​ជាគោលដៅ​ចុងក្រោយបំផុតរបស់អាមេរិ​នោះទេ​ ព្រោះនៅមាន​ក្រុមហ៊ុន Lenovo មួយទៀត ដែលក៏ជាក្រុមហ៊ុនមួយ ដែលមានចំណែក​គ្រប់គ្រងមួយផ្នែក ដោយ​រដ្ឋអំណាចចិនដែរ ដែលក៏កំពុងតែមានអាជីវកម្ម ​លក់កុំព្យូទ័រ​រាប់លានគ្រឿងនៅសហរដ្ឋអាមេរិក។ ចំណែកឯក្រុមហ៊ុន Tencent ក៏ជាក្រុមហ៊ុនយក្សមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមាន​ភាគហ៊ុន​យ៉ាងច្រើន​​ ក្នុងស្ទីឌីយ៉ូ​​វីដេអូហ្គែម (video-game studio) ដែលមាន​អ្នក​ប្រើប្រាស់​ជនជាតិអាមេរិកចំនួនរាប់លាននាក់ឯណោះ។


កាលពីថ្ងៃទី២ ខែសីហា លោកម៉ាយ ពុំប៉េអូ (Mike Pompeo) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានលើកឡើងថា អាមេរិកអាចចាត់វិធានការណ៍ប្រឆាំង មិនមែនត្រឹមតែ TikTok មួយប៉ុណ្ណោះទេ តែក៏ប្រឆាំងនឹងកម្មវិធី We Chat របស់ Tencent និងកម្មវិធីរបស់ក្រុមហ៊ុនចិនរាប់មិនអស់ផ្សេងទៀតផងដែរ ឱ្យតែក្រុមហ៊ុននោះ ផ្តល់ទិន្នន័យដោយផ្ទាល់ ទៅស្ថាប័នសន្តិសុខជាតិរបស់ពួកគេការគំរាមកំហែងលើផ្នែកទិន្នន័យ ពីសំណាក់​ប្រទេសចិនចំពោះអាមេរិ​គឺជា​រឿង​ពិត។ ប៉ុន្តែ ការដែលក្រុមអ្នកជាតិនិយម ឡើងមកគាំទ្រការពារដោយ​ខ្វះ​ការ​ពិចារណា លើ​ការដកហូតតាមផ្លូវច្បាប់ ​មិនមែនជា​វិធីឆ្លើយតបសមស្របឡើយ។ ការផ្ដាច់ចេញពីវិធាន ឬនីតិវិធី អាច​ធ្វើឱ្យបាត់ទំនុក​ចិត្តរបស់វិនិយោគិនដទៃទៀតនៅលើទឹកដីអាមេរិក ព្រមទាំងបង្កើននូវសម្ពាធនយោបាយ ទៅលើស្ថាប័នបច្ចេកវិទ្យាដូចជា cfius ជាដើម ដែល​​គួរតែពិចារណាលើ​ករណីទាំងនេះ ដោយផ្អែកលើគុណសម្បត្តិរបស់ពួកគេ។


អាមេរិចគួរតែធ្វើឱ្យបានល្អប្រសើរជាងនេះ ដើម្បីពង្រឹងដំណើរការនៃការត្រួតពិនិត្យ ចំពោះការវិនិយោគលើបច្ចេកវិទ្យាបរទេស និងធ្វើឱ្យឯកជនភាពទិន្នន័យរបស់​ប្រទេសត្រូវបានគោរព។ ការស៊ើបអង្កេតរបស់ក្រុម cfius ចាំបាច់ត្រូវតែធ្វើការសន្និដ្ឋានឱ្យបានលឿន ព្រោះការយកពេលវេលារហូតដល់ទៅពីរឆ្នាំ ដើម្បីស៊ើបអង្កេតទៅលើ Musical.ly សឹងតែធានាដល់​ការ​សម្រាភាពវឹកវរទៅហើយ។ ឯករាជ្យភាពនយោបាយ របស់គណៈកម្មាធិការនេះ ក៏​ចាំបាច់ត្រូវ​កែសម្រួល ​ឱ្យ​មានការ​ល្អប្រសើរឡើងដែរ។ លោក ត្រាំ កំពុងតែតាមដាន​លើ​កិច្ចចរចា ​របស់​តិកតុកជា​មួយ​ Microsoft។ លោក​ថែមទាំងបានផ្តល់យោបល់ថា រតនាគារជាតិគួរតែ​​បន្ធូរបន្ថយ​ខ្លះ ដើម្បីឱ្យកិច្ចព្រមព្រៀងនេះសម្រេចបាន។ នេះជា​តម្រូវការ​តស្នងមួយ ​ដែល​មិនធ្លាប់មានពីមុនមក​។


រដ្ឋបាល របស់លោក ត្រាំ គួរតែរឹតបន្តឹង លើច្បាប់ឯកជនភាព។ អាមេរិរហូតមកទល់នឹង​បច្ចុប្បន្ននេះ ហាក់មានភាពធូររលុង ក្នុងការការពារទិន្នន័យរបស់ប្រជាពលរដ្ឋរបស់ខ្លួន និងហាក់មិនសូវជា​ស្វាគមន៍ លើ​គំនិត​នានា ដែលទាក់ទងទៅនឹង​សន្តិសុខ តាមប្រព័ន្ធអិនធើណិតប៉ុន្មានឡើយ ដូចជាកូដនីយកម្ម (Encryption) ជាដើម។


ច្បាប់ថ្មីស្តីពីទិន្នន័យឯកជនភាពរបស់សហព័ន្ធ និងច្បាប់សន្តិសុខតាមប្រព័ន្ធអិនធើណិត នឹងបង្កើតស្តង់ដារតម្លាភាព សម្រាប់គ្រប់គ្រងទិន្នន័យរបស់ជនជាតិអាមេរិក និងបង្ការពួក​ចោរ​ព័ត៌មានវិទ្យា​បរទេស។


រដ្ឋាភិបាលក៏ត្រូវសិក្សា​ស្វែងយល់ ​ដើម្បី​ធានាដល់​គុណភាពផលិតផលឌីជីថល មានដូចជា opaque algorithms ដែលគួរតែអនុវត្ត ចំពោះរាល់ក្រុមហ៊ុនទាំងអស់​ ដោយមិនគិតលើ​ទីតាំង​នោះឡើយ។     សេចក្តីព្រាងច្បាប់លើ​រឿងនេះ​មាន​ប្រសិទ្ធភាព​តិចតូចណាស់​ក្នុងសភា ហើយសេតវិមានលោក​ត្រាំ  ទៀតសោត ក៏មិនសូវជាប្រឹងប្រែងណាស់ណាក្នុងការជួយស្រោចស្រង់លើ​ពង្រាងនេះដែរ។ ​


ភាពតានតឹងរវាងការរក្សាពាណិជ្ជកម្មអន្តរជាតិ និងការមិនទុកចិត្តលើរដ្ឋាភិបាលចិន គឺជៀសមិនរួចឡើយ​។ បច្ចេកវិទ្យាឌីជីថលដែលធម្មតាតែង​តែផ្សាភ្ជាប់​នឹងការ​បើកចំហររាល់ការជ្រៀតជ្រែក​សម្មតិកម្ម គឺពិតជារឿងស្មុស្មាញក្នុងការដោះស្រាយ។ ប៉ុន្តែ ការប្រញាប់លក់ទ្រព្យសម្បត្តិរបស់ខ្លួនចេញ ព្រោះ​តែមានគេភ្ជង់់កាំភ្លើងដាក់ ក៏មិនមែនជាដំណោះស្រាយសមស្របនោះដែរ។ ​អាមេរិគួរតែធ្វើការឆ្លើយតប ដោយមិនមែនធ្វើតាមតែអំពើចិត្ត ព្រមទាំងផ្ទុយនឹងអ្វីដែលខ្លួនចង់បាននោះទេ។