ប្រវត្តិរបស់ លោកស្រី អេលីន័រ រ៉ូស្វែល​ - Eleanor Roosevelt_VIDEO FULL HD [Alink Dream]

2020-08-25 09:25:07 / KHEM Srors



លោកស្រី Anna Eleanor Roosevelt ត្រូវបានគេស្គាល់ថាជាក្មួយស្រីរបស់អតីតប្រធានាធិបតី សហរដ្ឋអាមេរិកទី២៦​ Theodore Roosevelt (1901-1909) លោកស្រី Eleanor កើតនៅថ្ងៃទី១១ ខែ តុលា ឆ្នាំ១៨៨៤ នៅទីក្រុង New York City រដ្ឋ New York សហរដ្ឋអាមេរិក។ ដំណើរជីវិតរបស់លោកស្រីពិតជាលំបាកបំផុត ព្រោះថាម្តាយឪពុក ព្រមទំាងប្អូនប្រុសរបស់លោកស្រី បានទទួលអនិច្ចកម្មពេល លោកស្រីមានអាយុប្រហែល ១៥ឆ្នាំ។ លោកស្រីបានត្រឡប់ទៅស្រុកកំណើវិញ ក្រោយបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យមួយនៅជិតទីក្រុងឡុងដ៍ ហើយជួបជាមួយនិងលោក Franklin D. Roosevelt រួច អ្នកទាំងពីរក៏បានភ្ជាប់ពាក្យ និងបានរៀបអាពាហ៍ជាមួយគ្នានៅថ្ងៃទី១៧ ខែមិនា ឆ្នាំ១៩០៥។ 


បើទោះបីជាស្វាមីរបស់លោកស្រី បរាជ័យនៅក្នុងការចូលកាន់តំណែងជាអនុប្រធានាធិបតី ដោយសារតែរោគជំងឺទន់សរសៃក៏ដោយ ក៏ប៉ុន្តែ លោកស្រីនៅចាំជួយលើកទឹកចិត្តស្វាមីរបស់លោកស្រី ដើម្បីបំពេញបំណងរបស់គាត់រហូតធ្វើឱ្យលោក Franklin បានក្លាយទៅជាអភិបាលក្រុង New York​ ពីរអាណត្តិ ហើយឈានដល់ការចូលកាន់តំណែងជាប្រធានាធិបតីថែមទៀតផង។ ក្រោយពេលដែលស្វាមីឡើងកាន់ តំណែងជាប្រធានាធិតបីនៅឆ្នាំ១៩៣២ លោកស្រីក៏បានក្លាយជាស្រីទី១។ តួនាទីពេលនោះ លោកស្រី ជាអ្នកមើការខុសត្រូវផ្នែកព័ត៌មាន និងសរសេរអត្ថបទកាសែតថែមទៀត ហើយក៏ជាអ្នករៀបសន្និបាទជាតិ ធំៗផងដែរ 


ក្រៅពីតំណែងខាងផ្នែកសិទ្ធិមនុស្សដ៏ល្បី លោកស្រី Eleanor ក៏មានតួនាទីមួយទៀត នោះគឺ ជាអ្នកមើលការងារទាក់ទងនិងការទទួលភ្ញៀវបរទេសធំៗ នៅសេតវិមានផងដែរ។ ក្រោយពេលដែលស្វាមី របស់លោកស្រី ទទួលមរណភាពអំឡុងឆ្នាំ១៩៤៥ លោកស្រីក៏បានទៅបម្រើការនៅអង្កការសហប្រជា ជាតិវិញ ក្នុងដំណែងជាប្រធានផ្នែកសិទ្ធិមនុស្ស។ នៅក្នុងគណកម្មាធិការនេះផងដែរ លោកស្រី និងសហការីជាច្រើនទៀតបាន រៀបចំនូវគោលការណ៍គ្រិះសំខាន់មួយស្តីពីសិទ្ធិមនុស្សជាសាកល” ហើយគំរោងនេះត្រូវបានបន្តយកមកប្រើរហូតដល់សព្វថ្ងៃ។ លោកស្រីទទួលមរណភាពនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៦២ ក្នុងអាយុ៧៨ឆ្នាំ ដោយជំងឺបេះដូង។ 


បើទោះបីជាជីវិតជួបនូវបញ្ហាច្រើនក៏ដោយ ក៏លោកស្រី Eleanor ខិតខំតស៊ូ ពុះពារគ្រប់ឧបសគ្គ រហូតទទួលបានការបញ្ចប់កាសិក្សាថែមទៀត។ ជាភរិយាល្អម្នាក់ ដែលបានជំរុញ​​ និងលើកទឹកចិត្តស្វាមី រហូតបានកាន់ដំណែងធំថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏បានប្រែក្លាយជីវិតរបស់ខ្លួនឱ្យមាន ភាពស្រស់បំព្រង ជាក់ស្តែងដូចជា មានអាជីពការងារច្រើនរាប់មិនអស់ និងរហូតមានឱកាសនិងសមត្ថភាពខ្ពស់ធ្វើការនៅអង្គការសហប្រជាជាតិថែមទៀត។ ស្រ្តីគ្រប់រូប គួរយកគំរូតាម តាមរយៈសកម្មភាពរបស់ លោកស្រី បើទោះបីដឹងថាស្វាមីមានជំងឺក៏ដោយ ក៏លោកស្រីមានជំនឿជាក់ថា ស្វាមីខ្លួនក្លាហាន ស្មារតីមិនទ្រុឌទ្រោមទៅតាមសុខភាពខាងក្រៅនោះទេ។ ជាក់ស្តែងនៅក្នុងសង្គមខ្មែរយើង ក៏គេឃើញនៅក្នុងប្រវត្តិសាស្រ្តផងដែរ តួយ៉ាងព្រះនាងឥន្រ្ទទេវី​ ខ្មែរយើងក៏បានលើកទឹកចិត្តស្វាមី ដោយព្រះនាងបាន ផ្តល់ជាគំនិត ប្រកបដោយភាពសមហេតុផល ក្នុងការផ្លាស់ប្តូរសាសនាព្រាហ្ម មកព្រះពុទ្ធសាសនាជាដើម  ភរិយាដែលល្អ មិនទាញស្វាមីរបស់ខ្លួនទម្លាក់ទឹកនោះទេ​ ជាក់ស្តែងព្រះនាងពិម្ពារ បានបើកចិត្តយ៉ាងទូលាយដើម្បីផ្តល់សិទ្ធិឱ្យស្វាមីរបស់ខ្លួន ព្រោះថាការបើកសិទ្ធិនេះ មិនមែនបានន័យថា ស្វាមីដែលស្រ្តីគ្រប់រូបផ្តល់ឱ្យនោះ​ គឺទៅប្រព្រឹត្តរឿងមិនល្អនោះទេ តែនេះគឺជារឿងដើម្បីសង្គមជាតិ ហើយចុងក្រោយកេរឈ្មោះរបស់ស្រ្តីដែលជាភរិយា នៅតែមានតម្លៃជាអមត។