ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ - Climate Change [VIDEO FULL HD]

2020-08-18 09:24:34 / KHEM Srors



ការកើនឡើងកម្តៅលើផែនដី បានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ដែលកំពុងតែគំរាមកំហែងដល់មនុស្សជាតិទាំងពេលបច្ចុប្បន្ន និងអនាគត។ អ្នកជំនាញអំពីបញ្ហានេះបានលើកឡើងថា កត្តាសំខាន់នៃបាតុភូដែលកំពុងតែកើនឡើងនេះ គឺមកពីមានការបំភាយឧស្ម័នកាបូនិច (ឧស្ម័នកាបូនឌីអុកស៊ីត) និស្ម័នផ្ទះកញ្ចក់ ព្រមទាំ​​ស្ម័ពុដទៃទៀត ទៅក្នុងបរិយាកាសច្រើនឡើងៗ ដែលវាបានធ្វើឲ្យស្រទាប់អូ​ហ្សូ ដែលជាអ្នកការពារកំដៅលើផែដី ត្រូវបានបំផ្លាញបន្ដិចម្ដងៗជារៀងរាល់ថ្ងៃ ទើបផែនដីទទួរងនូគ្រោះថ្នាក់ ដោជួបនូវការប្រែប្រួលអាកាធាតុផ្សេងៗ ដែលមិនធ្លាប់កើតមានពីមុនមកជាបន្ដបន្ទាប់។  


ដោយសារតែការកើនឡើងកម្តៅលើផែនដីដ៏អាក្រក់នេះ នាអនាគតដ៏ខ្លីខាងមុខ ប្រទេសមួយចំនួ ដែលមានព្រំប្រទល់ជាប់សមុទ្រ កំពុងតែប្រឈមនឹងការលិចបាត់បន្តិចម្តងៗ ពីផែទីពិភពលោ​ក ព្រោះនីវ៉ូទឹកសមុទ្រកាន់តែកើនឡើងខ្ពស់ ដោយសារតែការរលាយទឹកកកនៅតំបន់ប៉ូល កើនឡើងលឿនរហ័លើសពីពេលមុនៗ ការឡើងកម្តៅលើផែនដីដ៏គួរឲ្យព្រួយបាម្ភនេះ ណ្ដាលឲ្យក្ខខណ្ឌអាកាសធាតុលើពិភពលោកកាន់តែអាក្រក់ទៅៗ ដូចជាមានភ្លៀងធ្លាក់មិនទៀងទាត់ គ្រោះរាំស្ងួញឹកញាប់ និងមាគ្រោះទឹកជំនន់ធ្ងន់ធ្ងរផ្សេងៗ 


វត្ដមានដ៏ច្រើននៃឧស្ម័នកាបូនិក្នុងស្រទាប់បរិយាកាស ជាធាតុផ្សំដ៏សំខាន់ដែលបណ្តាលឲ្យផែនដី បន្តឡើងកម្តៅកាន់តែខ្លាំងមិនឈប់ឈរ កម្រិតឧស្ម័នកាបូនិមិនទំនជាធ្លាក់ចុះឡើយ ដរាបណាកាប្រើប្រាស់ប្រេងឥន្ធនៈ នៅតែបន្តកើនឡើងដូចសព្វថ្ងៃ ក្រៅពី​​ស្ម័នកាបូនិ និងឧស្ម័នផ្ទះកញ្ចក់ ក៏នៅមាវត្ដមានឧស្ម័នស៊ូហ្វូរ (Sulfur) និងមេតាន(CH4) ថែទៀ ដែលបានរួមចំណែកធ្វើឲ្យឡើងកម្តៅលើផែនដីកាន់តែខ្លាំងដូច្នេះ 


ការបំផ្លាញធនធានធម្មជាតិ កំណើនប្រជាជន ការអភិវឌ្ឍន៍បច្ចេកវិជ្ជា ឧស្សាកម្ម នគរូបនីយកម្ម និងការកាប់បំផ្លាញព្រៃឈើ នាំឲ្យមានការផលិតឧស្ម័នទាំងនោះយ៉ាងច្រើនសន្ធឹកសន្ធាប់។ ចំណែកាចម្អិនម្ហូបអាហារ ក៏បានរួមចំណែកក្នុងការផលិតបរិមាណខ្ពស់នៃឧស្ម័នកាបូនិច។ ការប្រើប្រាស់បច្ចេវិជ្ជាច្រើនហួសប្រមាណ រួមមានការដុតហ្វូស៊ីលឥន្ធនៈ ការប្រើប្រាស់ធ្យូងថ្ម ការប្រើប្រាស់ប្រេងរំអិ និងឧស្ម័ផ្សេងៗជាច្រើន សុទ្ធតែបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស ការប្រើប្រាស់វត្ថុធាតុទាំងស់ខាងលើ ង្កឲ្យមានជាការបំពុលខ្យល់ធ្ងន់ធ្ងរ ដែលនាំឲ្យដំណកដង្ហើមរបស់យើង ពោរពេញទៅដោយខ្យល់មិនល្អ រឿងបែបនេះនាំឲ្យប៉ះពាល់ដល់សុខភាពមនុស្ស យ៉ាងគួរឲ្យព្រួយបារម្ភ 


សព្វថ្ងៃនេះ មានវិធានការជាច្រើនត្រូវបានបង្កើតឡើង ដើម្បីទប់ស្កាត់បញ្ហាកើនឡើងកម្តៅផែនដី។ យើងអាចចូលរួមចំណែក ក្នុងការមិនផលិតឧស្ម័នកាបូនិចបន្ថែមទៀត ការទទួលយថាមពលកកើតឡើងវិញ ដូជាការប្រើថាមពលពន្លឺព្រះអាទិត្យ ថាពលដែលទាញចេញពីកម្លាំងទឹ និងថាមពលដែលបានមកពីក​ម្លាំ​ងខ្យល់ ជាវិធីជំនួសដ៏ប្រសើរបំផុត ជំនួសឲ្យការប្រើប្រាស់ប្រេង ធ្យូងថ្ម និងឧស្ម័ន យើងក៏គួរតែកាត់ន្ថផងដែរ ការពឹងផ្អែកតែលើការប្រើប្រាស់ថាមពលអគ្គិសនីតែមួយមុ ព្រោះវាជាប្រភពដ៏ម្បមួយ នៃការបង្កើតឧស្ម័នកាបូនិច  


ជារួម យើត្រូវចូលរួមថែទាំផែនដីទាំងអស់គ្នា តាមរយៈការមិនឲ្យកម្តៅលើផែដីបន្តកើនឡើ ។ យើងអាចកាត់បន្ថយការផលិតឧស្ម័នកាបូនិ ដោយប្រើប្រេ និងធ្យូងថ្មឲ្យបានតិចតួចបំផុត ដោយបែទៅទាញយកថាមពលកកើតឡើងវិញកប្រើជំនួស។  យើងក៏ត្រូវតែចូលរួមយ៉ាងសកម្ម ក្នុងការដាំដើមឈើឡើងវិញឲ្យបានច្រើន ព្រោះដើមឈើអាចស្រូបយកឧស្ម័នកាបូនិ ហើយដើមឈើក៏ជាអ្នកបង្កើតអុកស៊ីសែបន្ថែ ដើម្បីទ្រទ្រង់ជីវិតសត្វនៅលើផែនដី 


ក្នុងនាមយើងជាមនុស្សជំនាន់នេះ ដែលនឹងក្លាយជាដូនតារបស់មនុស្សជំនាន់ក្រោយ យើងមានតួនា​ទី និងកាតព្វកិច្ចថែរក្សាភពផែនដីនេះ ឲ្យមនុស្សជំនាន់ក្រោយ បានទទួលផលដូចដែលពួកយើងធ្លាប់បា​នទទួលដែរ។ មានន័យថាបើយើងធ្លាប់ស៊ីកេរ្ដ៍ពីផែនដីនេះ ដោយសប្បាយយ៉ាងណាខ្លះ យើងត្រូវតែធា​នា​ថាជំនាន់ក្រោយរបស់យើង ក៏គេបានស៊ីកេរ្ដ៍នេះដូចយើងដែរ ដែលនេះវាជាសិទ្ធិដែលមនុស្សជំនាន់ក្រោ អាចទទួលផលពីផែនដីនេះដែរ។ នេះជាគំនិតក្នុងការរក្សានិរន្ដភាព នៃការទាញយកផលប្រយោន៍ពីភពផែនដី៕