អ្នកលេងវីឆាត រាប់លាននាក់នាំគ្នាស្លន់ស្លោព្រោះតែលោកត្រាំ

2020-09-07 09:15:24 / PHATT Mern

The Economist


ព័ត៌មានលេចឮនៅថ្ងៃទី ៦ ខែសីហា ទាក់ទិននឹងសេចក្តីបង្គាប់​ពី​ប្រធានាធិបតីលោកដូណាល់ត្រាំ លើ​លទ្ធភាពបិទផ្អាដំណើរការណ៍កម្មវិធី វីឆាត(WeChat) ​ក្នុងសហរដ្ឋអាមេរិក​។ ក្តីកង្វល់កំពុងតែកើតមានលើ​អ្នក​ប្រើប្រាស់កម្មវីធីឌីជីថលទំនើប(វីឆាត)ដែល​កំពុងតែពេញនិ​យមប្រើ​ក្នុងប្រទេសចិនមួយនេះ ពួកគេបាន​បន្តចែករំលែក និង ផ្សព្វផ្សាយនូវសេចក្តីណែនាំ​អំពីរបៀប​ទាញយកទិន្នន័យ​នៃ កិច្ចសន្ទនា រូបភាព និង វិឌីអូ ដែលខ្លួនធ្លាប់បានចែករំលែកកន្លងទៅក្នុង​កម្មវីធីនេះ ​ព្រោះ​ពួកគេទំាងនោះមានក្តីព្រួយបារម្ភក្រែងមិនអាច​ចូល​ទៅ​ប្រើប្រាស់កម្មវិធីមួយនេះបានបន្តទៀត។

បំរាមមិនច្បាស់លាស់របស់លោកត្រាំ លើ​ប្រតិបត្តិការវីឆាតក្រោមក្តីព្រួយបារម្ភពីសន្តិសុខ​ជាតិនេះ អាចរងផល​ប៉ះពាល់ដល់​មនុស្ស​តិចនាក់នោះទេនៅអាមេរិក បើធៀបទៅនិងចំណាត់ការដែលបានដាក់ចេញប្រឆាំងកម្មវិធីចែក​ចាយវីឌីអូដ៏ពេញនិយមយ៉ាងខ្លាំងមួយឈ្មោះតិកតុក( TikTok)នោះ។ ប៉ុន្តែសម្រាប់ វីឆាត ក៏មានអ្នកប្រើប្រាស់រាប់លាននាក់នៅអាមេរិកដែរ ភាគច្រើនជាជនជាតិចិនដែលប្រើប្រាស់វាដើម្បីទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅក្នុងប្រទេសចិន ហេតុនេះលទ្ធផល​ចេញពីកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ដើម្បី​ទប់​ទល់នឹងការគំរាមកំហែងរបស់ វីឆាត នឹងនាំឲ្យ​មាន​ក្តី​ខកចិត្ត ជាច្រើនពីសំណាក់អ្នកប្រើប្រាស់​។​ ទង្វើនេះក៏នឹងប៉ះទង្គិចដល់​ពាណិជ្ជករជាច្រើននាក់ដែលប្រើ​វីឆាតដើម្បី​ទំនាក់ទំនង​ជាមួយ​ដៃគូ​ជំនួញខ្លួននៅប្រទេសចិន។

រដ្ឋាភិបាលចិន​បាន​កំណត់​ឲ្យមានមធ្យោបាយ​ទំនាក់ទំនង​តិចតូចនៅលើ​ទឹកដីខ្លួន ព្រមទាំងបានបិទខ្ទប់ដោយ​ប្រើប្រព័ន្ធតាមដាន​លើអ៊ិនធើណិត ទៅលើកម្មវីធីទំនាក់ទំនងល្បីៗ​របស់​អាមេរិក​មាន​ WhatsApp, Gmail ,Facebook និង Messenger ។ វីឆាត បាន​ក្លាយជា​កម្មវីធីបណ្តាទំនាក់ទំសង្គមដ៏​ពេញនិយមមួយក្នុង​ប្រទេសចិន ដោយមិនត្រឹមតែ​សម្រាប់​ផ្ញើសារ​ឆ្លើយឆ្លងប៉ុណ្ណោះទេ តែអ្នកប្រើ​ក៏អាចប្រើវាដើម្បី អានព័ត៌មាន ទិញឥវ៉ាន់ ហៅតាក់ស៊ី កក់សំបុត្រយន្តហោះ បង់វិក័យប័ត្រ ​ ណាត់ជួបជាមួយវេជ្ជបណ្ឌិត  និង បរិច្ចាគប្រាក់ក្នុង​កម្មវិធីសប្បុរសធម៌ជាដើមផងដែរ។ ជាក់ស្តែងនៅប្រទេសចិន មុខងា​កម្មវីធីរបស់ WhatsApp, Facebook,Amazon, Uber, Instagram, PayPal, Expedia ព្រមទាំង​កម្មវីធី​ជាច្រើនទៀត សឹងតែត្រូវបានបញ្ចូលគ្នាតែមួយ​ក្នុង​កម្មវីធី វីឆាត។

ជាការ​ប៉ាន់ស្មានអ្នក​ប្រើប្រាស់កម្មវីធីនេះមាន​ប្រមាណពី ​១,៥ ទៅ ២០លាននាក់នៅ​អាមេរិក​ ដែលជាផ្នែកតូចមួយបើធៀបទៅនឹងចំនួនអ្នកប្រើប្រាស់ វីឆាតជាប្រចាំខែជាង ១,២ ពាន់លាននាក់នោះ  ខណៈដែល​កម្មវីធតិកតុកដែលជា​កម្មវីធីរបស់ចិនដែលមានចំនួនទៅដល់​១០០លាននាក់​ក្នុងទឹកដីអាមេរិក។ មុខងាររបស់វីឆាតក៏មានការកំណត់ផងដែរ ដូចជា អាជីវកម្មលក់រាយរបស់អាមេរិក ទេសចរណ៍ និង អាជីវកម្មផ្សេងទៀត ដែលកម្រនឹងផ្តល់​ឲ្យ​អ្នក​ប្រើប្រាស់ខ្លួន។ យុវតីនិសិត្សចិនកំពុងរស់នៅ​អាមេរិឈ្មោះ ឌីលាង សៅ(Dylan Zhao) បាននិយាយថា  ការខាតបង់ដ៏ធំបំផុតនៃការបិទវីឆាតនោះ គឺជាការ​កាត់ផ្តាច់​បណ្តាញតភ្ជាប់សសម្ព័ន្ធភាព​ដ៏ធំធេងមួយចំពោះអ្នកប្រើប្រាស់ ដែលគេ​ប្រើកម្មវិធីនេះដើម្បីទាក់ទងគ្នាទាំងជា​លក្ខណៈបុគ្គលផង​ រឺ ​ក្រុមផង។ នាងក៏បានបន្លែមទៀតថាទំនាក់ទំនង​លើ​បណ្តាញសង្គមនឹងមានភាពលំបាកបើប្រើ​កម្មវិធី​ផ្សេងទៀត។ នាងនិងម្តាយ​ប្រើកម្មវីធីមួយរបស់​អាមេរិកឈ្មោះ Signal ដែលអាច​លេងសារឆ្លងឆ្លើយគ្នាបានលើ​ទឹកដីចិន តែនាងនៅតែមានក្តីបារម្ភព្រោះមធ្យោបាយទាក់ទង​ជា​មួយ​ជីដូជីតានាងនឹង​ត្រូវបានកាត់ផ្តាច់ព្រោះ​ពួកគាត់​ចេះប្រើតែ​វីឆាតមួយប៉ុណ្ណោះ

អ្នកប្រើប្រាស់ វីឆាត ភាគច្រើននៅអាមេរិកជា​ចិនអាមេរិកាំងជំនាន់ទី ១ (first-generation Chinese-Americans) ព្រមទាំងជនជាតិចិនចំណាកស្រុក និង និស្សិត ដែលនៅតែជាពលរដ្ឋចិន(មិនទាន់ចូលសញ្ជាតិ)។​ លោកត្រាំមានក្តីកង្វល់​លើ​ផលប៉ះពាល់​របស់វីឆាត ព្រោះ​ប្រទេសចិនមានការត្រួតពិនិត្យ​យ៉ាងតឹងរឹងលើការ​ផ្សព្វផ្សាយប្រធានបទណា​ដែល​អាច​ប៉ះពាល់ដល់​មុខមាត់របស់​បក្សកុម្មុយនីស្ត និង​ ចែករំលែកតែ​កិច្ចពិភាក្សា​លើ​បច្ចុប្បន្នភាព​ណា​ដែលជា​សារឃោសនាគាំទ្រដល់គណបក្ស។ ប៉ូលីសចិនទៀតសោតក៏បានប្រើវាដើម្បីតាមដាន​លើ​ចលនានយោបាយប្រឆាំង និងទៅលើ​ក្រុម​រិះគន់​រដ្ឋាភិបាលផងដែរ។ ជា​ឧទាហរណ៏ នៅខែកន្លងទៅនេះមានបុរសម្នាក់​នៅចិនត្រូវ​កាត់ទោសដាក់​គុកចំនួន១ឆ្នាំ ​ព្រោះតែ​គេ​បាន​បង្ហោះផ្សព្វផ្សាយ​ព័ត៌មានក្នុង​ក្រុម​វីឆាតលើ​ប្រធានរឿងបាតុកម្មប្រឆាំង​រដ្ឋាភិបាល​នៅ​ទីក្រុងហុងកុង។​

សូមរំលឹកថា វីឆាតស្ថិតក្នុងការគ្រប់​គ្ររបស់​ក្រុមហ៊ុន Tencent ដែល​ជាក្រុមហ៊ុនមួយត្រូវបានចុះបញ្ជីនៅទីក្រុង​ហុងកុង ​ដែលមិនស្ថិតក្រោមការ​ឃុំគ្រងដោយផ្ទាល់ពីសំណាក់​រដ្ឋាភិបាលចិននោះឡើយ តែក្រុមហ៊ុននេះមាន​ចំណងទាក់ទងយ៉ាងស្អិតជាមួយរដ្ឋចិន។ លោក ម៉ា ហ៊ួតេង(Ma Huateng) ដែល​គេ​ស្គាល់ថា Pony Ma  ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុននេះ លោកក៏ជាប្រតិភូមួយរូបនៃ​ស្ថាប័ននីតិប្បញ្ញត្តិជាតិផងដែរ។ ក្រុមហ៊ុននេះក៏ត្រូវសម្របខ្លួនតាមឆន្ទៈរបស់គណបក្ស ពោលគឺដូចទៅនឹងក្រុមហ៊ុនយក្សបច្ចេកវិទ្យារបស់ចិនជាច្រើនទៀតផងដែរ។

នៅ​ក្រៅប្រទេសចិន កម្មវិធីនេះមាន​លក្ខណៈខុសប្លែខ្លះ​​ដែរ តែមិន​ខុសទាំងស្រុងនោះឡើយ។ អ្នកប្រើប្រាស់វីឆាតជាច្រើននៅអាមេរិកមានគណនីវីឆាតដែល​ចុះ​ឈ្មោះ​បង្កើតច្រើនបំផុតដោយប្រើស៊ីមកាតលេខទូរសព្ទចិន។ បើទោះអ្នកប្រើទាំងនោះបានប្តូរដាក់​លេខ​ទូរសព្ទ​អាមេរិក៏ដោយចុះ ក៏​ពួកគេស្ថិតនៅក្នុង​កម្មវត្ថុ​តាមដាន​ដូចគ្នាទៅនឹងអ្នកប្រើលើ​ទឹកដីចិនដែរ។ តាមរយៈមធ្យោបាយនេះហើយដែល​អនុញ្ញាតឲ្យបក្សអាច​ពង្រីក​វិសាលភាពរបស់ខ្លួនក្នុងការរិតត្បិត​ សេរីភាពលើការបញ្ចេញមតិនៅតាម​បរិវេ​សាលានៅអាមេរិកជាច្រើនកន្លែង ដែលនិស្សិតចិនមានប្រមាណជាង ៣៧០.០០០ នាក់ ដែលភាគច្រើននៃពួកគេទម្លាប់ប្រើប្រាស់កម្មវីធីវីឆាតនេះ ដោយរួមទាំងការធ្វើស្វ័យត្រួតពិនិត្យ ក្នុងកម្មវិធីនេះថែមទៀតផង

អង្គភាពផ្សាយ​ព័ត៌មានលើ​វីឆាតក៏មានការប្រុងប្រយ័ត្នផងដែរ។ អ្នកស្រី ខេ យ៉ាន(Ke Yan)ដែលជាស្ថាបនិកនៃ បណ្តាញ

ព័ត៌មាន​ ហ៊ូស្តុនអនឡាញ(Houston Online) នៅ រដ្ឋ តិចសាស៍(Texas) ជា​បណ្តាញផ្សាយព័ត៌មាន​លើ​វីឆាតជាភាសាចិនដ៏ពេញនិយមមួយ ដែលមាន​អ្នកចុច follower ជាង៦០.០០០ នាក់។ ភា្នក់ងារព័ត៌មាននេះផ្តោតលើការផ្សាយដំណឹងទាន់ហេតុការណ៏ និង ទំព័រជីវិតកំសាន្តនានាដែល​បញ្ចៀសផ្សាយរឿង​រ៉ាវណាដែល​ប៉ះពាល់​ដល់​រដ្ឋាភិបាលចិន។  អ្នកស្រីបានពន្យល់ថា បើអ្នកមិនដឹងថាអ្វី​ជា​បទប្បញ្ញត្តិទេ នោះគឺរឿងដែលត្រូវធ្វើគឺស្វ័យត្រួតពិនិត្យ នេះឯង។ នៅខាងក្រៅប្រទេសចិន បើគេទាញយកកម្មវិធីនេះដោយមិនប្រើស៊ីមលេខទូរសព្ទចិនដើម្បីបង្កើតនោះទេ គណនីរបស់គេក៏មិនមានស្ថេរភាពនោះដែរ។ បើទោះជាការសន្ទនារបស់ពួកគេលើ​វីឆាតនេះមិន​ត្រូវបាន​តាមដានតឹងរ៉ឹងក៏ពិតមែន តែ​ព័ត៌មាន​ដែលពួកគេអាចអានបានលើ​កម្មវីធីនេះគឺមាន​លក្ខណៈដូចគ្នាទាំងស្រុង។ អង្គភាពដែលមានឈ្មោះថា  Citizen Lab ដែលជាក្រុមស្រាវជ្រាវនៅសាកលវិទ្យាល័យ តូរ៉ុនតូ(Toronto) បាន​លើកឡើងថា ទំនាក់ទំនងតាមរយៈវីឆាតរវាងអ្នកប្រើប្រាស់ដែលបានបង្កើតគណនីខ្លួននៅអាមេរិក ត្រូវបាន​បន្សុទ្ធការ​ត្រួតពិនិត្យរបស់ខ្លួនជាមួយ​គណនីណាមួយ ដែល​ភ្ជាប់​ លេខទូរសព្ទរបស់ចិន។ ដើម្បីគេចចេញពីការគ្រប់គ្រនេះ អ្នកលេងវីឆាតនៅអាមេរិកក៏ដូចជានៅចិនដែរ ត្រូវតែប្រើប្រាស់​ ពាក្យស្លោកពាក្យកូដ និង រូបភាពតំណាងណាមួយផ្សេងវិញ

 

​ការបង្គាប់បញ្ជារបស់លោក ត្រាំ អាចនឹងរងផលប៉ះពាល់​ខ្លំាងដល់អាជីវកម្មអាមេរិកខ្លះនៅចិនដូចជា ក្រុមហ៊ុន Mc-Donald’s, Nike, Starbucks, Walmart និង kfc ដែលពឹងផ្អែកយ៉ាងខ្លាំងលើ​វីឆាត ដើម្បី​ផ្សព្វផ្សាយអាជីវកម្មខ្លួន​ទៅកាន់អតិថិជន។ ក្រុមហ៊ុន Apple ក៏អាចនឹង​រងគ្រោះផងដែរ ត្បិត​ក្រុមហ៊ុននេះនឹងត្រូវ​ដកម្មវីធីវីឆាត ចេញពី​ app store របស់​ខ្លួនក្នុងប្រទេសចិន។ មានការស្ទាបស្ទង់មួយ​នៅសប្តាហ៍នេះលើ Weibo ជាកម្មវិធីចិនមួយស្រដៀងទៅនឹង​Twitterដែរ បានបង្ហាញថា មាន​ប្រមាណ៩០%នៃចំនួនអ្នក​ឆ្លើយតបប្រមាណ ៨៥០.០០០ នាក់ លើកឡើងថា បើត្រូវបង្ខំឲ្យគេជ្រើសរវាង iPhones និង WeChat នោះពួកគេនឹងទិញទូរសព្ទថ្មីដែលអាចប្រើវីឆាតបាន។

ចំពោះជនបរទេសដែលនៅក្នុងប្រទេសចិនពឹងផ្អែកជាយូរមកហើយលើបណ្តាញអ៊ីនធើណិតឯកជន​ (  vpns) ដើម្បីគេចចេញពីសំណាញ់តាមដានយ៉ាងចាក់​ស្រេះរបស់រដ្ឋាភិបាលចិន។ បច្ចុប្បន្ននេះ អូស្កា លី( Oscar Li) ជានិស្សិតថ្នាក់ក្រោយឧត្តមនៅរដ្ឋខូឡូរ៉ាដូ(Colorado) មាន​បំណធ្វើផ្ទុយពីនេះ។ ម្តាយគាត់បានហៅទូរសព្ទពីប្រទេសចិនមកកាន់គាត់ដោយក្តីព្រួយកង្វល់ជាខ្លាំង បន្ទាប់ពីលោកស្រីបានលេចលឺលើលទ្ធភាពនៃការ​ដាក់​បំរាមលើវីឆាត ។ គាត់បានធានាដល់ម្តាយគាត់ថាគាត់នឹងទាញយក កញ្ចប់សេវា vpns ដើម្បីបញ្ជៀសពីជញ្ជាំងរាំងខ្ទប់ថ្មី​របស់អាមេរិ