លទ្ធផលខ្លះៗនៃសង្រ្គាមវៀតណាម កាលពីជិតកន្លះសតវត្សរ៍មុន

2020-07-02 08:02:03 / KHEM Srors_ឃឹម ស្រស់

Photo by Hugo Heimendinger from Pexels


 

សង្គ្រាមនៅវៀតណាម ត្រូវបានប្រវត្តិវិទូកំណត់ថាជា សង្រ្គាមយោធាយ៉ាងធំមួយនៅឥណ្ឌូចិន ដោយវាបានចាប់ផ្ដើមឡើង ដោយវៀតណាមខាងជើង ប្រឆាំងនឹងវៀតណាមខាងត្បូង។ ក្នុងសង្រ្គាមនាកាលនោះ សហរដ្ឋអាមេរិកបានគាំទ្រវៀតណាមខាងត្បូង ខណៈដែលប្រទេសចិន និងរុស្ស៊ី បានគាំទ្រដល់វៀតណាមខាងជើង ។ ក្នុងឆ្នាំ ១៩៦៥ សហរដ្ឋអាមេរិកបានសម្រេចហក់ចូល ក្នុងសង្រ្គាមនោះជាផ្លូវការ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់វៀតណាមខាងជើង មកលើនាវាយោធារបស់ខ្លួន


សង្រ្គាមវៀតណាម ជាសង្រ្គាមមួយដែលមានការទម្លាក់គ្រាប់បែកច្រើនបំផុត នៅក្នុងប្រវត្តិសាស្រ្ត។ គ្រាប់បែកប្រមាណជាជាង ៦.១ លានតោនត្រូវបានទម្លាក់ បើធៀបនឹងសង្រ្គាមលោកលើកទី ២ (១៩៣៩-១៩៤៥) ដែលបានទម្លាក់គ្រាប់បែកប្រមាណត្រឹមតែ.១ លានតោនប៉ុណ្ណោះ។ យន្តហោះអាមេរិកបានទម្លាក់ ថ្នាំសម្លាប់សត្វល្អិតចំនួនរហូតដល់ទៅ0 លានលីត្រ ដើម្បីបង្ខូចកន្លែងលាក់ខ្លួនរបស់កងទ័ពវៀតកុង។ មិនត្រឹមតែប៉ុណ្ណោះ សង្គ្រាមនោះក៏បានបំផ្លាញព្រៃឈើអស់ប្រមាណជា លានហិចតា និងដីកសិកម្មអស់ ៥00,000 ហិចតាផងដែរ

ដើមហេតុដែលនាំឱ្យឈានទៅដល់ ការបង្កជាសង្រ្គាមនៅវៀតណាមនាកាលនោះ គឺនៅខែកញ្ញា ឆ្នាំ ១៩៤៥ ប្រទេសដែលឈ្នះសង្គ្រាមលោកលើកទី ២ បានសម្រេចបំបែកប្រទេសវៀតណាមជាពីរ ជាជាងបង្រួបបង្រួមវៀតណាមជាប្រទេសតែមួយ។ ពួកគេជឿថា វៀតណាម មិនមានបទពិសោធន៍ ក្នុងការគ្រប់គ្រងខ្លួនឯងបានឡើយ ក្នុងកាលៈទេសៈនោះបើយើងក្រឡេកមើលទៅក្នុងទំព័រប្រវត្តិសាស្រ្ត ឃើញថាជប៉ុន ក៏ធ្លាប់គ្រប់គ្រងប្រទេសវៀតណាមនៅឆ្នាំ ១៩៤0 ខណៈដែលបារាំងក៏ធ្លាប់បានគ្រប់គ្រងប្រទេសនោះ តាំងពីតែឆ្នាំ ១៨៨៧ មកម្ល៉េះ។

ប្រទេសវៀតណាមត្រូវបានបែងចែកជាពីរ នៅត្រង់ចន្លោះខ្សែស្របទី ១៧ ដោយមហាអំណាចដែលឈ្នះសង្រ្កាមលោកលើកទី ២។ ខណៈនោះ ហូ ជីមិញ ដែលគាំទ្រដោយ ចិន និងរុស្ស៊ី បានយកទឹកដីភាគខាងជើងប្រទេស ធ្វើជាទីលានតស៊ូប្រឆាំងនឹងវត្តមានបារាំង និងសហរដ្ឋអាមេរិក។ លទ្ធិប្រជាធិបតេយ្យដែលគាំទ្រដោយសហរដ្ឋអាមេរិក បានកំណត់យកទឹកដីភាគខាងត្បូងនៃប្រទេសវៀតណាម ធ្វើជាទីតាំងមនោមគមន៍ថ្មីរបស់ខ្លួន។ ជាលទ្ធផល វៀតណាមខាងជើងបានក្លាយជាប្រទេស ដែលប្រកាន់យកមនោគមន៍វិជ្ជាកុម្មុយនិស្ត ចំណែកវៀតណាមខាងត្បូងវិញ ប្រកាន់យកមនោគមន៍វិជ្ជាលោកសេរី គឺ ប្រព័ន្ធប្រជាធិបតេយ្យ និងសេដ្ឋកិច្ចមូលធននិយម។


គុណវិបត្តិនៃការបែងចែកប្រទេសវៀតណាមជាពីរ ដោយឥទ្ធិពលនៃមនោគមន៍វិជ្ជា នៃមហាអំណាចលោកសេរី និងកុម្មុយនីស្តនាពេលនោះ បានធ្វើឱ្យវៀតណាមទទួលរងផលវិបាកខាងផ្នែកសេដ្ឋកិច្ចជាខ្លាំង។ វៀតណាមខាងជើងមានធនធានរ៉ែ និងឧស្សាហកម្មផលិតជាច្រើន។ សេដ្ឋកិច្ចដែលបានគ្រោងទុករបស់ប្រទេសនោះ ផ្តោតលើការរីកចម្រើនខាងឧស្សាហកម្ម ដោយការចំណាយទុនក្នុងស្រុក។ ចំណែក លទ្ធិប្រជាធិបតេយ្យនៅវៀតណាមខាងត្បូងវិញ បានផ្តល់ឱ្យប្រជាពលរដ្ឋ នូវជីវភាពរស់នៅខ្ពស់ តាមរយៈការផលិតទំនិញផ្ទាល់ខ្លួន។ វៀតណាមខាងត្បូងជាតំបន់មានសក្តានុពល ពីព្រោះដំណាំស្រូវនៅតំបន់នោះ មានភាពអំណោយផលជាខ្លាំង។ ជាក់ស្តែង វៀតណាមខាងត្បូងបាននាំចេញអង្ករ ប្រមាណជាជាង ១លានតោនជារៀងរាល់ឆ្នាំ មុនសង្គ្រាមលោកលើកទី


ខាងក្រោមនេះគឺជាព្រឹត្តិការណ៍ខ្លះៗ ដែលបានកើតមានក្នុងទំព័រប្រវត្តិសាស្រ្តវៀតណាម៖


ឆ្នាំ ១៨៨៧ ៖ បារាំងបានធ្វើអាណានិគមលើប្រទេសវៀតណាម។ នោះក៏ជាឫសគល់នៃការចាប់ផ្តើម នាំឱ្យមានសង្រ្គាមចាប់តាំងពីពេលនោះមក។


ឆ្នាំ ១៩៤០ ៖ ជប៉ុនបានផ្តួលបារាំងនៅវៀតណាម កំឡុងសង្គ្រាមលោកលើកទី ២។ ក្រោយសហរដ្ឋអាមេរិកទម្លាក់គ្រប់បែកនៅហ៊ីរ៉ូស៊ីម៉ា និងកាណាហ្គាសាគី បង្ខំឱ្យមេដឹកនាំជប៉ុនប្រកាសទម្លាក់អាវុធចុះចាញ់សង្រ្គាម និងបានដកទ័ពចេញពីឥណ្ឌូចិនឆ្នាំ ១៩៤៥។


ឆ្នាំ ១៩៤៥ ៖ បារាំងបានយកវៀតណាមត្រឡប់មកវិញ។ ពួកកុម្មុយនិស្តដឹកនាំដោយ ហូ ជីមិញ បានដឹកនាំការប្រយុទ្ធទ័ពព្រៃជាតិនិយម ដើម្បីប្រកាសឯករាជ្យភាពពីបារំាង។


ឆ្នាំ ១៩៥០ ៖ កងទ័ពវៀតមិញ និងចិន ដែលប្រដាប់ដោយគ្រឿងបរិក្ខាយោធាសូវៀត បានវាយប្រហារទី តាំងប៉ុស្តិ៍ទាហានបារាំងនៅវៀតណាម។ អតីតប្រធានាធិបតីទី ៣៤ ដ្វាយត៍ អៃសិនហូវ័រ (Dwight Eisenhower,1890-1969) បានបញ្ជូនទីប្រឹក្សាយោធា មកជួយដល់ការប្រយុទ្ធរបស់បារាំង ប្រឆាំងនឹងការរីករាលដាលនៃលទ្ធិកុម្មុយនិស្ត។


ឆ្នាំ ១៩៥៤ ៖ កងទ័ពវៀតមិញ បានទទួលជ័យជំនះលើកងទ័ពបារាំង។ លោកប្រធានាធិបតី អៃសិនហូវ័រ បានព្រមានអំពីឥទ្ធិពលនៃពួកកុម្មុយនិស្តកាន់តែខ្លាំងឡើងៗ ដែលអាចធ្វើឱ្យអាស៊ីអាគ្នេយ៍ទាំងមូល អាចនឹងត្រូវធ្លាក់ចូលយ៉ាងជ្រៅ ទៅក្នុងការគ្រប់គ្រងរបស់ពួកកុម្មុយនិស្ត។ កិច្ច​ព្រមព្រៀងក្រុងហ្សឺណែវ បានបែងចែកវៀតណាមខាងជើង និងខាងត្បូង នៅត្រង់ចន្លោះខ្សែស្របទី១៧។លទ្ធិប្រជាធិបតេយ្យដែលគាំទ្រដោយសហរដ្ឋអាមេរិកបាន គ្រប់ គ្រងលើវៀតណាមខាងត្បូង ខណៈពេលដែល ហូ ជីមិញ បានដឹកនាំការតស៊ូនៅវៀតណាខាងជើង។


ឆ្នាំ ១៩៥៩ ៖ កងទ័ពវៀតណាមខាងជើង បានសង់ផ្លូវលំហូ ជីមិញ តាមព្រំដែនប្រទេសឡាវ និងប្រ ទេសកម្ពុជា ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមខាងត្បូង។


ឆ្នាំ ១៩៦០ ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចនអេហ្វ កេណ្ណឌី (John F. Kennedy,1917-1963)  បានបញ្ជូនកងកុម្មង់ដូពិសេស (Green Berets) ចំនួន ៤០០ នាក់ មកប្រយុទ្ធនឹងកងទពវៀតកុង។


ឆ្នាំ ១៩៦២ ៖ យន្តហោះអាមេរិកបានចាប់ផ្តើមបាញ់សារធាតុគីមីពណ៌ទឹកក្រូច ប្រមាណជាជាង ២០លានធុង ដើម្បីបំផ្លាញបន្លែបង្ការ ក៏ដូចជាកន្លែងលាក់ខ្លួនរបស់កងទ័ពវៀតកុង។


ឆ្នាំ ១៩៦៣ ៖ លោកប្រធានាធិបតី ចន អេហ្វ កេណ្ឌឌី បានបង្កើនទីប្រឹក្សាយោធាសហរដ្ឋអាមេរិក រហូតដល់ជាង ១៦,000 នាក់។ មានរដ្ឋប្រហារយោធាដែលគាំទ្រដោយអាមេរិក ដើម្បីទម្លាក់តំណែងមេដឹកនាំ វៀតណាមខាងត្បូង ង៉ោ ឌីញ យៀម (Ngo Dinh Diem,1901-1963) រដ្ឋប្រហារយោធា ដើម្បីផ្តួលមេដឹកនំាវៀតណាមខាងត្បូង ត្រូវបានអនុវត្តចំនួន ១២ លើករួចមកហើយ ដែលបានធ្វើឱ្យវៀតណាមខាងត្បូងបាត់បង់ស្ថេរភាពជាខ្លាំង។


ឆ្នាំ ១៩៦៤ ៖ ប្រធានាធិបតី ចនសុន (Lyndon B. Johnson, 1908-1973) បានរាយការណ៍ថា ទូកល្បាតវៀតណាមខាងជើង បានវាយពន្លិចនាវាអាមេរិកចំនួនពីរគ្រឿង គឺនាវា USS Maddox និងនាវា USS Turner Joy នៅឈូងសមុទ្រតុងកឹង។ សភាអាមេរិក បានអនុញ្ញាតឱ្យយោធាអាមេរិក ចូលទៅក្នុងសង្រ្គាមវៀតណាម ដោយបានបញ្ជូនកងទ័ពអាមេរិកចំនួន ២៣,00 នាក់ ចូលរួមក្នុងសង្គ្រាមនោះ។


ឆ្នាំ ១៩៦៥ ៖ ប្រធានាធិបតី ចនសុន បានបង្កើនកងទ័ពឡើងដល់ចំនួន ១៨៤,00 នាក់។


ឆ្នាំ ១៩៦៦ ៖ កងទ័ពសហរដ្ឋអាមេរិកនៅវៀតណាម បានកើនឡើងរហូតដល់ទៅ ៣៨៥,00 នាក់។


ឆ្នាំ ១៩៦៧ ៖ ប្រធានាធិបតី ចនសុន បានបង្កើនកងទ័ពសហរដ្ឋអាមេរិកឡើងដល់ ៤៨៥,00 នាក់។


ឆ្នាំ ១៩៦៨ ៖ សមរភូមិបង្ហូរឈាមមួយឈ្មោះ ខេ សាន (Khe Sanh) មានទាហានម៉ារីនអាមេរិកចំនួន ៥,000 នាក់ បានឃាត់ខ្លួនជនវៀតណាមខាងជើងចំនួន ២0,000 នាក់ ត្រឹមតែក្នុងរយៈពេល ៧៧ ថ្ងៃប៉ុណ្ណោះ។ ក៏ប៉ុន្តែនៅប៉ុន្មានខែក្រោយមក មេដឹកនាំយោធាអាមេរិក បានបោះបង់ចោលមូលដ្ឋាននោះវិញ។ វៀតណាមខាងជើង បានផ្ដើមការវាយលុកបន្តនៅសមរភូមិថេត (Tet Offensive) បន្ថែមទៀត។ ទីក្រុងចំនួន ១00 រួមនឹងកន្លែងសំខាន់ៗផ្សេងទៀតនៅវៀតណាមខាងត្បូង ត្រូវបានវាយប្រហារ ដែលនៅក្នុងនោះ ក៏មានស្ថានទូតអាមេរិកនៅវៀតណាមខាងត្បូងផងដែរ។ កំឡុងពេលនៃការវាយលុករបស់វៀតណាមខាងជើង ទៅលើវៀតណាមខាងត្បូង បានធ្វើឱ្យអាមេរិក ទទួលរងនូវភាពអាម៉ាស់ជាខ្លាំង។ រដូវកាលបោះឆ្នោតនៅសហរដ្ឋអាមេរិក ក៏បានមកដល់។ ខណៈនោះ តំណែងប្រធានាធិបតីរបស់ ចនសុន ក៏ត្រូវបានធ្លាក់ទៅលោក រីឆាដ និចសុន (Richard Nixon) ឡើងជំនួសវិញ តាមរយៈការបោះឆ្នោត។ លោក រីឆាដ និចសុន បានកម្រិតចំនួនកងទ័ពអាមេរិក ឡើងរហូតដល់ទៅចំនួន ៥៣៦,00 នាក់។


ឆ្នាំ ១៩៦៩ ៖ កងទ័ពអាមេរិកបានវាយកាន់កាប់សមរភូមិ ហាំប៊ឺហ្គើ ហីល (Hamburger Hill) រួចក៏បានបោះបង់ចោលវិញ នៅប៉ុន្មានថ្ងៃក្រោយមក។ ស្ថានភាពរបស់ពលរដ្ឋអាមេរិក ប្រឆាំងនឹងសង្រ្គាមនៅក្រៅប្រទេស កាន់តែតានតឹងឡើងៗ។ អាមរិកបានសម្រេចកាត់បន្ថយកងទ័ពខ្លួម មកសល់ត្រឹមតែចំនួន ៤៧៥,00 នាក់។ ក៏ប៉ុន្តែ និចសុន នៅតែបញ្ជាឱ្យទម្លាក់គ្រាប់បែក ទៅលើជំរុំមូលដ្ឋានកុម្មុយនិស្តនៅកម្ពុជាដដែល។


ឆ្នាំ ១៩៧០ ៖ កងទ័ពអាមេរិក បានវាយប្រហារជំរុំមូលដ្ឋានទ័ពនៅក្នុងប្រទេសកម្ពុជា។ សន្តិសុខសកលវិទ្យាល័យ ខេន ស្តេត (Kent State University) បានសម្លាប់និស្សិតចំនួន ៤ នាក់ នៅក្នុងការតវ៉ាប្រឆាំងទៅនឹង នយោបាយក្រៅប្រទេសរបស់សហរដ្ឋអាមេរិក។ អតីតរដ្ឋមន្រ្តីការបរទេសលោក ហេនរី ឃីសស៊ីងហ្គើ (HenryKissinger) នៅសម័យ រីឆាត និកសុន ចន្លោះឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៧៦ និងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានចាប់ផ្តើមចរចាសន្តិភាពជាសម្ងាត់ ជាមួយនឹងតំណាងវៀតណាមខាងជើងនៅប៉ារីស។ ចំនួនកងទ័ពអាមេរិក បានធ្លាក់ចុះដល់ ២៣៤,00 នាក់។


ឆ្នាំ ១៩៧១ ៖ កាសែតញូវយ៉កថែមស៍ បានបោះពុម្ព និងចេញផ្សាយឯកសារសម្ងាត់ នៃមន្ទីរប៉ង់តាហ្គោនជាច្រើន។ ឯកសារទាំងនោះ បានលាតត្រដាងពីការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុង ប្រទេសវៀតណាម ក្នុងអំឡុងពេលរដ្ឋបាលអតីតប្រធានាធិបតីលោក ចន អេហ្វ កេណ្ណឌី។ ការណ៍នោះនាំឱ្យមានការសន្និដ្ឋានថា ការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរលើវៀតណាមខាងជើង ប៉ុន្តែមិនមានភាពប្រែប្រួលពេលនោះអ្វីជាដុំកំភួនឡើយ និងនំាឱ្យមានក្រោកឡើង ប្រឆាំងនឹងអាមេរិកកាន់តែខ្លាំងជាងមុន។ ពេលនោះកងទ័ពអាមេរិក បានធ្លាក់ចុះដល់ត្រឹម ១៥៦,00 នាក់។


ឆ្នាំ ១៩៧២ ៖ លោក រីឆាត និចសុន បានបង្កើនការទម្លាក់គ្រាប់បែក ទៅលើជនស៊ីវិលវៀតណាមខាងជើង ខណៈពេលដែលការកាត់បន្ថយកងទ័ពសល់ត្រឹមតែ ២៤,00 នាក់។ គោលនយោបាយរបស់ និច សុន បានបង្កើតឱ្យមានភាពមិនប្រាកដប្រជា នៃសង្រ្គាមនៅឥណ្ឌូចិន។


ឆ្នាំ ១៩៧៣ ៖ សេចក្តីព្រាងមួយត្រូវបានបញ្ចប់ នោះគឺកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានបញ្ចប់សង្គ្រាម។ លោកប្រធានាធិបតី រីឆាត និចសុន ត្រូវបានគេចាត់ទុកថាជា អ្នកបិទបញ្ចប់សម័យកាលដ៏តឹងតែងមួយ ដែលជាទូទៅគេនាំគ្នាហៅវាថា ស្ដង់ដារមាស (The Gold Standard)។ ឆ្នាំនោះផងដែរ លោកប្រធានាធីបតី ចន សុន បានទទួលមរណភាពដោយសារតែជំងឺគាំងបេះដូង។


ឆ្នាំ ១៩៧៥ ៖ កងទ័ពវៀតណាមខាងជើង បានវាយលុកសៃហ្គន (Saigon) ជាខ្លាំង រហូតធ្វើឱ្យកងទ័ព វៀតណាមខាងត្បូង សម្រេចចុះចាញ់សង្គ្រាម។ វិបត្តិសេដ្ឋកិច្ចបានបញ្ចប់នៅខែមីនា ឆ្នាំ១៩៧៥ ។


ក្នុងសង្គ្រាមវៀតណាម សហរដ្ឋអាមេរិកបានចំណាយអស់ទឹកប្រាក់ រហូតដល់ទៅ ១៦៨ ពាន់លានដុល្លារ ឬមួយពាន់ពាន់លានដុល្លារអាមេរិក បើគិតតាមអត្រាប្តូរប្រាក់នាពេលបច្ចុប្បន្ន (ឆ្នាំ ២០២០)។ ក្នុងនោះរួមមានការចំណាយ លើផ្នែកប្រតិបត្តិការយោធា ដោយមានកញ្ចប់ទឹកប្រាក់ចំនួន ១១១ ពាន់លានដុល្លារ និងកញ្ចប់ទឹកប្រាក់ខាងផ្នែកជំនួយចំនួន ២៨.៥ ពាន់លានដុល្លារ ដល់វៀតណាមខាងត្បូង។


រដ្ឋាភិបាលអាមេរិក មានសំណងសម្រាប់អតីតយុទ្ធជន និងគ្រួសារនៅវៀតណាម ដោយបានចំណាយប្រមាណជា ២២ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ អតីតយុទ្ធជនដែលនៅរស់រានក្រោយសង្រ្គាមអាចទទួលបានអត្ថប្រយោជន៍ពេញមួយជីវិត។ ចំពោះកូនៗអតីតយុទ្ធជនវិញ អាចទទួលបានអត្ថប្រយោជន៍ រហូតដល់ពួកគេមានអាយុ ១៨ ឆ្នាំ។ កុមារពិការទទួលបានអត្ថប្រយោជន៍ពេញមួយជីវិត។ ចាប់តាំងពីឆ្នាំ ១៩៧0 មក ការផ្តល់អត្ថប្រយោជន៍ក្រោយសង្គ្រាមដល់អតីតយុទ្ធជន និងក្រុមគ្រួសាររបស់ពួកគេ បានចំណាយអស់ទឹកប្រាក់ ២៧0 ពាន់លានដុល្លារ។


ចំពោះសុខភាពប្រជាជន ដែលនៅរស់រានមានជីវិតវិញ ដំបូងពួកគេដែលបានធ្វើរោគវិនិច្ឆ័យ ថាមានជំងឺស្គមស្គាំង ឬជំងឺសរសៃឈាមបេះដូងជាដើម ដែលត្រូវបានគេទទួលស្គាល់ ថាជាជំងឺដែលអាចព្យាបាលបាន។ ក្រសួងកិច្ចការងារអតីតយុទ្ធជនអាមេរិក បានបង់ថ្លៃព្យាបាលរបស់ពួកគេ។

មានជំងឺផ្សេងៗទៀត ដែលប្រជាជនវៀតណាមបានទទួលរងផលប៉ះពាល់ ដោយសារតែសារធាតុពុល Agent Orange។ យោងតាមកាកបាទក្រហមវៀតណាមបញ្ជាក់ថា ប្រជាជនវៀតណាមមានបញ្ហាសុខភាព ដោយសារតែសារធាតុពុលនាសម័យសង្រ្គាមនោះ រហូតដល់ទៅ ៣ លាននាក់ណោះ។ សារធាតុគីមីឈ្មោះ ឌីអុកស៊ីន (Dioxin) អាចបង្កឱ្យមានជំងឺមហារីក ជំងឺទឹកនោមផ្អែម និងពិការភាពពីកំណើត។ គណៈកម្មការចម្រុះមួយ បានស្នើសុំប្រាក់ចំនួន ៣00 លានដុល្លារ ដើម្បីសម្អាតកន្លែង និងព្យាបាលមនុស្ស ដែលទទួលរងនូវផលប៉ះពាល់នោះ។

ទាហានអាមេរិកចំនួនជាង ២.៥ លាននាក់ ក៏បានរងគ្រោះដោយតែសារធាតុពុល Agent Orange នោះដែរ។ បន្ទាប់ពីបានធ្វើការសិក្សារួមមក នាយកដ្ឋានកិច្ចការអតីតយុទ្ធជន បានបង្ហាញថា អតីតយុទ្ធជនវៀតណាមចំនួន ៦៦៨,000 នាក់ បានទទួលរងការប៉ះទង្គិច ដោយសារជាតិគីមីពុល Agent Orange នោះ និងមនុស្សប្រមាណ ៣ លាននាក់ មានជំងឺមហារីកដោយសារតែសារធាតុគីមីនោះ។ ម្យ៉ាងទៀត អ្នកដែលទទួលរងនូវសារធាតុគីមីប្រភេទនោះ កូនរបស់គេអាចឈានដល់ពិការភាពពីកំណើតថែមទៀត។


សង្គ្រាមវៀតណាមត្រូវបានបិទបញ្ចប់នៅឆ្នាំ ១៩៧៥ ជាលទ្ធផលសង្គ្រាមនោះ បានសម្លាប់ទាហានអាមេរិកអស់ចំនួន ៥៨,២២0 នាក់ និងរងរបួស ១៥៣,៣០៣ នាក់ទៀត។ មនុស្ស ១,៦៤៣ នាក់ បានបាត់ខ្លួន។ វៀតណាមខាងជើង បានបាត់បង់ទាហានចំនួន ១.១ លាននាក់ ខណៈដែលទាហានវៀតណាមខាងត្បូង ២៥0,000 នាក់ បានស្លាប់។ វៀតណាមខាងជើង និងខាងត្បូង បានបាត់បង់ជីវិតជនស៊ីវិលប្រមាណជាជាង ២ លាននាក់៕