សៀវភៅ

សៀវភៅ "ក្រោក!"

ពលរដ្ឋយល់ដឹងគឺជាធាតុផ្សំដ៏សំខាន់ ក្នុងការកសាងសង្គមប្រជាធិបតេយ្យ។ សៀវភៅ “ទស្សនាទាននៃប្រជាពលរដ្ឋយល់ដឹង” ស្វែងយល់ពីការយល់ដឹងរបស់ពលរដ្ឋ អំពីប្រជាពលរដ្ឋយល់ដឹង កំណត់នូវបញ្ហាចម្បងដែលបានរារាំងពលរដ្ឋមិនឲ្យក្លាយជាពលរដ្ឋយល់ដឹង និងរុករកមធ្យោបាយសមស្រប ក្នុងការប្រែក្លាយខ្លួនជាពលរដ្ឋដែលយល់ដឹងពីបញ្ហាសង្គម ហើយចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ។

2020-03-04 21:08:51

សៀវភៅ "សម្រស់នៃសេចក្ដីស្លាប់"

តាមពិត មិនមានសេចក្តីស្លាប់ទេ។ មានតែរឿងកំប្លែងដ៏ឆ្កួតឡប់ដែលយើងហៅថា “ជីវិត”នេះ ដែលវាលោតមកលេងកំប្លែងមួយខណៈ មុនពេលវារត់ទៅដេកក្រោយវាំងនននៃសេចក្តីស្លាប់វិញ។ There is no death. There is only this funny little thing, the most idiotic thing which is called 'life', which appears to play a joke for a little while before it goes to sleep behind the curtain of death... "សម្រស់នៃសេចក្តីស្លាប់" គឺជាវណ្ណកម្មថ្មីមួយទៀតរបស់លោកឆោម ច័ន្ទឆាយា អ្នកនិពន្ធសៀវភៅ "ជម្រៅស្នេហ៍" ដែលក្រុមការងារយើងនឹងរៀបចំបោះពុម្ពនៅចុងឆ្នាំនេះ។ យើងធ្លាប់តែខ្លាចស្លាប់ តែយើងមិនដែលឃើញវា។ តើយើងអាចខ្លាចអ្វីដែលយើងមិនដែលដឹងអំពីវាបានទេ? ដូច្នេះ ដើម្បីដឹងថាស្លាប់មានសម្រស់យ៉ាងណានោះ សូមរង់ចាំមើលទាំងអស់គ្នា តាមរយៈសៀវភៅមួយនេះ!

2020-01-04 12:14:46

សៀវភៅ "នៅពីក្រោយមោទនភាពជាតិ"

«ពូជខ្មែរជាពូជកសាងអង្គរ មិនមែនល្មមល្មាក់ ដែលមានបរទេសដទៃណា អាចមកធ្វើតាមបានជាគម្រប់ពីរនោះទេ។ យើងតែងតែមានមោទនភាពដោយសារតែរឿងនេះ។ តែសូមដឹងផងថាមោទនភាពរបៀបនេះ គឺយើងបានត្រឹមតែស៊ីកេររបស់ដូនតាតែប៉ុណ្ណោះ។ បើកាលណាយើងមានចរិតមិនថ្លៃថ្នូរទេ នោះស្រមោលកេរដូនតាដ៏ល្អផូរផង់ពីអតីតកាល ក៏មិនអាចការពារឃុំគ្រងយើង ឱ្យថ្លៃថ្នូរកើតនោះ ដែរ។ លុះត្រាតែយើងមានសីលធម៌ មានសេចក្ដីថ្លៃថ្នូរដោយ ខ្លួនឯង ទើបវាសក្ដិសមជាកូនចៅនៃពូជកសាងអង្គរ។ សមជាពូជមានកំណើត! ពូជថ្លៃ!»

2020-01-04 12:12:34

សៀវភៅ "ជម្រៅស្នេហ៍"

សៀវភៅ ”ជម្រៅស្នេហ៍” (The Taste) ជាវណ្ណកម្មថ្មីមួយ បែបបដិវត្តន៍ផ្នត់គំនិតអំពីទស្សនាទានជីវិត និយមន័យអំពីភាពជោគជ័យនិងបរាជ័យ និងការឱ្យតម្លៃលើ "សេចក្តីស្នេហា" ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិនិទានស្នេហ៍។

2020-01-04 12:07:59