[...] ពលរដ្ឋយល់ដឹង គឺជាធាតុផ្សំដ៏សំខាន់ក្នុងការកសាងសង្គមប្រជាធិបតេយ្យ។ សៀវភៅ #ទស្សនាទាននៃប្រជាពលរដ្ឋយល់ដឹង ស្វែងយល់ពីការយល់ដឹងរបស់ពលរដ្ឋ អំពីប្រជាពលរដ្ឋយល់ដឹង កំណត់នូវបញ្ហាចម្បងដែលបានរារាំងពលរដ្ឋមិនឲ្យក្លាយជាពលរដ្ឋយល់ដឹង និងរុករកមធ្យោបាយសមស្រប ក្នុងការប្រែក្លាយខ្លួនជាពលរដ្ឋដែលយល់ដឹងពីបញ្ហាសង្គម ហើយចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ...
2020-12-24 12:03:19ពិតជាទង្វើលីលាមួយដែលយើងមិនបានធ្វើឱ្យគ្រប់ហេតុ ឱ្យវាបានផលដូចដែលយើងត្រូវការផង តែយើងបែរជាដេកទន្ទឹងរង់ចាំមើល ថានឹងទទួលបានផលនោះ។ សៀវភៅ “ក្រោក” ជាស្នាដៃទី ២ របស់អ្នកនិពន្ធ “ប៉ាង វ៉ាន់ថោន” ដែលសរសេរឡើង និយាយអំពីដំណើរជីវិតដែលក្រោកចាកពីទីងងឹតទៅរកទីភ្លឺ ក្រោកចេញពីភាពចម្កួតមកជាអ្នកជា ក្រោកពីភាពអវិជ្ជមានមកវិជ្ជមាន និងក្រោកចាកពីការសម្លឹងមើលទៅអ្នកដទៃ ឱ្យបែរមកមើលខ្លួនឯងវិញម្ដង។
2020-03-04 21:08:51តាមពិត មិនមានសេចក្តីស្លាប់ទេ។ មានតែរឿងកំប្លែងដ៏ឆ្កួតឡប់ដែលយើងហៅថា “ជីវិត”នេះ ដែលវាលោតមកលេងកំប្លែងមួយខណៈ មុនពេលវារត់ទៅដេកក្រោយវាំងនននៃសេចក្តីស្លាប់វិញ។ There is no death. There is only this funny little thing, the most idiotic thing which is called 'life', which appears to play a joke for a little while before it goes to sleep behind the curtain of death... "សម្រស់នៃសេចក្តីស្លាប់" គឺជាវណ្ណកម្មថ្មីមួយទៀតរបស់លោកឆោម ច័ន្ទឆាយា អ្នកនិពន្ធសៀវភៅ "ជម្រៅស្នេហ៍" ដែលក្រុមការងារយើងនឹងរៀបចំបោះពុម្ពនៅចុងឆ្នាំនេះ។ យើងធ្លាប់តែខ្លាចស្លាប់ តែយើងមិនដែលឃើញវា។ តើយើងអាចខ្លាចអ្វីដែលយើងមិនដែលដឹងអំពីវាបានទេ? ដូច្នេះ ដើម្បីដឹងថាស្លាប់មានសម្រស់យ៉ាងណានោះ សូមរង់ចាំមើលទាំងអស់គ្នា តាមរយៈសៀវភៅមួយនេះ!
2020-01-04 12:14:46«ពូជខ្មែរជាពូជកសាងអង្គរ មិនមែនល្មមល្មាក់ ដែលមានបរទេសដទៃណា អាចមកធ្វើតាមបានជាគម្រប់ពីរនោះទេ។ យើងតែងតែមានមោទនភាពដោយសារតែរឿងនេះ។ តែសូមដឹងផងថាមោទនភាពរបៀបនេះ គឺយើងបានត្រឹមតែស៊ីកេររបស់ដូនតាតែប៉ុណ្ណោះ។ បើកាលណាយើងមានចរិតមិនថ្លៃថ្នូរទេ នោះស្រមោលកេរដូនតាដ៏ល្អផូរផង់ពីអតីតកាល ក៏មិនអាចការពារឃុំគ្រងយើង ឱ្យថ្លៃថ្នូរកើតនោះ ដែរ។ លុះត្រាតែយើងមានសីលធម៌ មានសេចក្ដីថ្លៃថ្នូរដោយ ខ្លួនឯង ទើបវាសក្ដិសមជាកូនចៅនៃពូជកសាងអង្គរ។ សមជាពូជមានកំណើត! ពូជថ្លៃ!»
2020-01-04 12:12:34សៀវភៅ ”ជម្រៅស្នេហ៍” (The Taste) ជាវណ្ណកម្មថ្មីមួយ បែបបដិវត្តន៍ផ្នត់គំនិតអំពីទស្សនាទានជីវិត និយមន័យអំពីភាពជោគជ័យនិងបរាជ័យ និងការឱ្យតម្លៃលើ "សេចក្តីស្នេហា" ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិនិទានស្នេហ៍។
2020-01-04 12:07:59